ព្រះត្រៃបិដក ភាគ ៤៣

​ព្រោះហេតុនោះ​ ​បាន​ជា​អាសវៈ​ទាំងឡាយ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​នូវ​បុរស​ ​ក្នុង​លោក​ ​ខាងមុខ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​គឺ​ការ​និយាយ​ជាមួយនឹង​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ ​ដែល​យើងខ្ញុំ​ព្រះអង្គ​ ​បាន​ពោល​ផ្អាក​ទុក​ ​ក៏​ស្រាប់តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​មកដល់​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ ​ដូច្នេះ​ថា​ ​ម្នាល​វប្បៈ​ ​ប្រសិនបើ​អ្នក​យល់ព្រម​ចំពោះ​ពាក្យ​ ​ដែល​គួរ​យល់ព្រម​តាម​ផង​ ​គួរ​ហាមឃាត់​ចំពោះ​ពាក្យ​ ​ដែល​គួរ​ហាមឃាត់​ផង​ ​មួយទៀត​ ​អ្នក​មិនទាន់​ដឹង​នូវ​សេចក្ដីអធិប្បាយ​ ​នៃ​ភាសិត​ណា​ ​របស់​តថាគត​ ​គួរ​អ្នក​សាកសួរ​នឹង​តថាគត​ ​ក្នុង​សេចក្ដីអធិប្បាយ​ ​នៃ​សុភាសិត​នោះ​ ​តទៅទៀត​ចុះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ដូចម្ដេច​ ​សេចក្ដីអធិប្បាយ​ ​នៃ​ភាសិត​នេះ​ ​ដូចម្ដេច​។​ ​ការសន្ទនា​នៃ​យើងខ្ញុំ​ព្រះអង្គ​ ​គប្បី​មាន​ក្នុង​ ​ដំណើរ​នុ៎ះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​យល់ព្រម​តាម​ចំពោះ​ពាក្យ​ ​ដែល​ ​គួរ​យល់ព្រម​តាម​ផង​ ​នឹង​ហាមឃាត់​ចំពោះ​ពាក្យ​ ​ដែល​គួរ​ហាមឃាត់​ផង​ ​មួយទៀត​ ​ខ្ញុំ​ព្រះអង្គ​ ​មិនទាន់​ដឹង​នូវ​សេចក្ដីអធិប្បាយ​ ​នៃ​ភាសិត​ណា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ ​ព្រះអង្គ​ ​នឹង​ទូល​សាកសួរ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​សេចក្ដីអធិប្បាយ​ ​នៃ​ភាសិត​នោះ​ ​តទៅទៀត​ថា​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636853719233494002
ទៅកាន់ទំព័រ៖