ព្រះត្រៃបិដក ភាគ ៤៣

​ព្រះអង្គ​ ​ជា​សាស្ដា​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ព្រះ​សុគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិន័យ​ព្រះ​សុគត​ ​ដូចម្ដេច​។​ ​ព្រះ​សុគត​នោះ​ ​ទ្រង់​សំដែងធម៌​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្ដាល​ ​ពីរោះ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​វិន័យ​ព្រះ​សុគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​សុគត​ក្ដី​ ​វិន័យ​ព្រះ​សុគត​ក្ដី​ ​ប្រតិស្ឋាន​នៅក្នុង​លោក​យ៉ាងនេះ​ ​ការនោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្ដី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤​ ​ប្រការ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដីវិនាស​ ​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​ ​ធម៌​ ​៤​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​រៀន​ព្រះ​សូត្រ​ ​ដែល​ខ្លួន​រៀន​ខុស​ ​ដោយបទ​ ​និង​ព្យញ្ជនៈ​ ​ដែល​រៀបរៀង​ខុស​លំដាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បទ​ ​និង​ព្យញ្ជនៈ​ ​ដែល​រៀបរៀង​ខុស​លំដាប់​ ​រមែង​យល់​សេចក្ដី​បាន​ដោយ​លំបាក​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636853691579072259
ទៅកាន់ទំព័រ៖