ព្រះត្រៃបិដក ភាគ ៤៣

​ដោយ​បដិបទា​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​បដិបទា​គ្មាន​ជរា​ ​ឲ្យផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​អ្នកផង​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​មក​ទុក​ក្នុង​ខ្លួន​ ​ដែល​អ្នក​ប្រាជ្ញា​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ចំពោះខ្លួន​។​ ​អាសវៈ​ទាំងឡាយ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​នូវ​បុរស​ ​ក្នុង​លោកខាងមុខ​បាន​ ​ព្រោះ​ហេតុ​ឯណា​ ​ម្នាល​វប្បៈ​ ​ចុះ​អ្នក​ឃើញ​ ​នូវ​ហេតុ​នោះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​វប្បៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ទុក្ខ​ ​ក្តៅក្រហាយ​ ​រមែង​កើតឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​អាសវៈ​ទាំងឡាយ​ ​ប្រកបដោយ​ទុក្ខ​ ​ក្តៅក្រហាយ​ ​ទាំងនោះ​ ​រមែង​មិន​មាន​ ​ព្រោះ​ប្រាសចាក​អវិជ្ជា​ ​ព្រោះ​កើតឡើង​ ​នៃ​វិជ្ជា​យ៉ាងនេះ​ ​បុរស​ ​នោះ​ ​ក៏​មិន​ធ្វើ​កម្ម​ថ្មី​ផង​ ​កម្ម​ចាស់​ផង​ ​លុះ​ពាល់ត្រូវ​ ​(​នូវ​កម្ម​)​ ​ហើយ​ ​រមែង​ធ្វើឲ្យ​អស់​ទៅ​ ​ដោយ​បដិបទា​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​បដិបទា​គ្មាន​ជរា​ ​ឲ្យផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​អ្នកផង​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​មក​ទុក​ក្នុង​ខ្លួន​ ​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ចំពោះខ្លួន​។​ ​អាសវៈ​ទាំងឡាយ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​នូវ​បុរស​ ​ក្នុង​លោកខាងមុខ​បាន​ ​ព្រោះ​ហេតុ​ឯណា​ ​ម្នាល​វប្បៈ​ ​ចុះ​អ្នក​ ​ឃើញ​នូវ​ហេតុ​នោះ​ដែរ​ឬទេ​។​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636853719733782616
ទៅកាន់ទំព័រ៖