ព្រះត្រៃបិដក ភាគ ៤៣
បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ ភិក្ខុដែលមានចិត្តផុតស្រឡះហើយ ដោយប្រពៃយ៉ាងនេះ តែងបានសម្រេចនូវធម៌ ៦ ប្រការ ជាគ្រឿងនៅរឿយ ៗ ភិក្ខុនោះ បានឃើញរូបដោយចក្ខុ ក៏មិនជាសោមនស្ស មិនជាទោមនស្សឡើយ តែងព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន ឮសំឡេងដោយ ត្រចៀកហើយ... ធុំក្លិនដោយច្រមុះហើយ... ជញ្ជាបរសដោយអណ្តាតហើយ... ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយហើយ... ដឹងធម្មារម្មណ៍ដោយចិត្តហើយ ក៏ជាអ្នកមិនសោមនស្ស មិនទោមនស្សឡើយ តែងនៅព្រងើយកន្តើយ មានស្មារតីដឹងខ្លួន។ ភិក្ខុនោះ កាលទទួលវេទនា កំណត់ដោយកាយ តែងដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា កំណត់ ដោយកាយ កាលទទួលវេទនា កំណត់ដោយជីវិត តែងដឹងច្បាស់ថា អាត្មាអញទទួល វេទនា កំណត់ដោយជីវិត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ក៏ដឹង ច្បាស់ថា ការទទួលអារម្មណ៍ទាំងអស់ ដែលអាត្មាអញមិនបានត្រេកអរ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់ទៅខាងមុខ។ ម្នាលវប្បៈ ប្រៀបដូចស្រមោលមានប្រាកដ ព្រោះ អាស្រ័យដើមឈើ កាលនោះ មានបុរសកាន់ចប និងកញ្ជើដើរមក បុរសនោះ ក៏កាប់ ដើមឈើនោះ ត្រង់គល់
ID: 636853719910762739
ទៅកាន់ទំព័រ៖