ព្រះត្រៃបិដក ភាគ ៤៣
ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ មិនជាសោមនស្ស មិនទោមនស្សឡើយ តែងនៅព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន។ ភិក្ខុនោះ កាលទទួលវេទនា កំណត់ដោយកាយ ក៏ដឹងច្បាស់ថា អាត្មាអញទទួលវេទនា កំណត់ដោយកាយ កាល ទទួលវេទនា កំណត់ដោយជីវិត ក៏ដឹងច្បាស់ថា អាត្មាអញទទួលវេទនា កំណត់ដោយ ជីវិត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ទៅនៃជីវិត ក៏ដឹងច្បាស់ថា ការទទួល អារម្មណ៍ទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្ដីត្រជាក់ទៅខាងមុខ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វប្បសក្យៈ ជាសាវករបស់និគ្រន្ថ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុរសមានសេចក្ដីត្រូវការដោយសេចក្ដីចំរើន ក៏ចិញ្ចឹមកូនសេះ បុរសនោះ ក៏នៅតែមិនបានសេចក្ដីចំរើន ថែមទាំងបានតែសេចក្ដីលំបាក និងសេចក្ដី ព្រួយលើសឡើងទៅទៀតផង មានឧបមាយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយសេចក្ដីចំរើន ក៏ចូលទៅបម្រើពួកនិគ្រន្ថ ដែលជាមនុស្សល្ងង់
ID: 636853720299694985
ទៅកាន់ទំព័រ៖