ព្រះត្រៃបិដក ភាគ ៤៣

​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏​មិនបាន​ទទួល​សេចក្ដី​ចំរើន​ ​ថែមទាំង​បានតែ​សេចក្ដី​លំបាក​ ​សេចក្ដី​ព្រួយ​លើស​ឡើង​ទៅទៀត​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចាប់តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​ ​សេចក្ដី​ជ្រះ​ថា្ល​ ​របស់ខ្ញុំ​ព្រះអង្គ​ឯណា​ ​ក្នុង​ពួក​និគ្រន្ថ​ពាល​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ជះ​ចោល​សេចក្ដី​ជ្រះ​ថា្ល​នោះ​ ​ទៅតាម​ខ្យល់​ដ៏​ខ្លាំង​ ​ឬ​នឹង​បណ្ដែត​សេចក្ដី​ ​ជ្រះថ្លា​នោះ​ ​ទៅតាម​ខ្សែទឹក​ ​ដែល​ហូរ​ខ្លាំង​ក្នុង​ទន្លេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុគ្គល​ផ្ងារ​ ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​ ​របស់​ដែល​កំបាំង​ ​ឬ​បា្រប់​ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​ ​ដូច​បុគ្គល​ទ្រោល​ប្រទីប​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​មាន​ភ្នែកភ្លឺ​ ​នឹង​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណា​ ​ធម៌​ដែល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636853720480625333
ទៅកាន់ទំព័រ៖