ព្រះត្រៃបិដក ភាគ ៤៣

​មាន​មនោ​សមាចារ​មិន​បរិសុទ្ធ​ ​មាន​អាជីវៈ​មិន​បរិសុទ្ធ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ដើម្បី​ញាណទស្សនៈ​ ​ដើម្បី​ ​ត្រាស់​ដឹង​ ​(​នូវ​អរហត្ត​)​ ​ដ៏​ប្រសើរ​បាន​ឡើយ​។​ ​ម្នាល​សា​ឡ្ហៈ​ ​ប្រៀប​ដូច​បុ​រស​បា្រ​ថ្នា​នឹង​ឆ្លង​នូវ​ទន្លេ​ ​ក៏​កាន់​ដឹង​ដ៏​មុត​ ​ដើរចូល​ទៅកាន់​ព្រៃ​ ​បុរស​នោះ​ ​បានឃើញ​ដើម​សាលព្រឹក្ស​ ​មួយ​ដើម​ដ៏​ធំ​ ​មាន​ដើម​ត្រង់​សាវ​ ​មិន​មាន​សេចក្ដី​រង្កៀស​ ​(​មិន​វៀច​ក្ងិកក្ងក់​)​ ​ក្នុង​ព្រៃ​នោះ​ ​ហើយ​ ​ក៏​កាត់​នូវ​ដើម​សាលព្រឹក្ស​នោះ​ ​ត្រង់​គល់​ ​លុះ​កាត់​គល់​ហើយ​ ​ក៏​កាត់ចុង​ ​លុះ​កាត់ចុង​ហើយ​ ​ក៏​លួស​មែក​ ​និង​ស្លឹក​ឲ្យ​ស្អាត​ល្អ​ ​លុះ​លួស​មែក​ ​និង​ស្លឹក​ឲ្យ​ស្អាត​ល្អ​ហើយ​ ​ក៏​ចាំង​ដោយ​ដឹង​ទាំងឡាយ​ ​លុះ​ចាំង​ដោយ​ដឹង​រួចហើយ​ ​ក៏​ច្រាស់​ដោយ​កាំបិត​ ​លុះ​ច្រាស់​ដោយ​កាំបិត​រួចហើយ​ ​ក៏​លាក់​ដោយ​គ្រឿង​លាក់​ ​លុះ​លាក់​ដោយ​គ្រឿង​លាក់​រួចហើយ​ ​ក៏​ដុស​ដោយ​ដុំ​ថ្ម​ ​លុះ​ដុស​ដោយ​ដុំ​ថ្ម​ហើយ​ ​ក៏​បណ្ដែត​ទៅ​ក្នុង​ទន្លេ​។​ ​ម្នាល​សា​ឡ្ហៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​បុរស​នោះ​ ​អាច​ឆ្លងទន្លេ​រួច​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​អាច​ឆ្លង​បានទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ដើម​សាលព្រឹក្ស​ឯណោះ​ ​គេ​ធ្វើ​បរិកម្ម​ល្អ​ ​តែ​ខាងក្រៅ​ ​ខាងក្នុង​មិន​ស្អាត​ទេ​។​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636853720824655011
ទៅកាន់ទំព័រ៖