ព្រះត្រៃបិដក ភាគ ៤៣
ម្នាលសាឡ្ហៈ អរិយសាវក អ្នកឃើញត្រូវ តែងដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ តែងដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន បាញ់ទំលាយកងទ័ពធំៗបានយ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក អ្នកមានចិត្តផុតស្រឡះ ដោយប្រពៃ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក ដែលមានចិត្តផុតស្រឡះ ដោយប្រពៃហើយ តែងទំលាយនូវគំនរនៃអវិជ្ជាដ៏ធំបាន។
[៤៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ នាងមល្លិកាទេវី ក៏ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងមល្លិកាទេវី អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ជាមនុស្សកំសត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្តិតូចផង
ID: 636853721722466363
ទៅកាន់ទំព័រ៖