ព្រះត្រៃបិដក ភាគ ៤៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មា​នព៌​ណ​សម្បុរ​អាក្រក់​ផង​ ​មាន​រូបអាក្រក់​ផង​ ​អាក្រក់​មើល​ណាស់​ផង​ ​តែ​ជា​អ្នក​ស្តុកស្ដម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​ស័ក្ដិធំ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ផង​ ​គួរ​ជាទី​ជ្រះ​ថា្ល​ផង​ ​ជា​អ្នក​ប្រកប​ដោយ​ព៌​ណ​សម្បុរ​ ​និង​ទ្រង់ទ្រាយ​ដ៏​ឧត្តម​ផង​ ​តែ​ជា​អ្នក​កំសត់​ ​មានទ្រព្យ​តិច​ ​មាន​ភោគៈ​តិច​ ​មាន​ស័ក្ដិតូច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ផង​ ​គួរ​ជាទី​ជ្រះ​ថា្ល​ផង​ ​ប្រកប​ដោយ​ព៌​ណ​សម្បុរ​ ​និង​ទ្រង់ទ្រាយ​ដ៏​ឧត្តម​ផង​ ​ជា​អ្នក​ស្ដុកស្ដម្ភ​ផង​ ​មានទ្រព្យ​ច្រើន​ផង​ ​មាន​ភោគៈ​ច្រើន​ផង​ ​មាន​ស័ក្ដិធំ​ផង​។​ ​ម្នាលនាង​មល្លិកា​ ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ច្រើន​ក្រោធ​ ​មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន​ ​ទុកជា​គេ​និយាយ​បន្ដិចបន្ដួច​ ​ក៏​ចងចិត្ត​ ​ខឹង​ព្យាបាទ​ ​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​ត្រេកអរ​ឲ្យ​បា្រ​កដ​ឡើង​។​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636853721898376424
ទៅកាន់ទំព័រ៖