ព្រះត្រៃបិដក ភាគ ៤៣

​ទាំង​មិន​មានចិត្ត​ប្រកបដោយ​ឫស្យា​ ​រមែង​មិន​មាន​ឫស្យា​ ​មិន​ប្រ​ទុស្ដ​ ​មិន​ចង​សេចក្ដី​ឫស្យា​ ​ក្នុង​លាភសក្ការៈ​ ​សេចក្ដី​គោរព​រាប់អាន​ ​សំពះ​ ​និង​ការ​បូជា​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​។​ ​ប្រសិនបើ​ ​មាតុគ្រាម​នោះ​ ​ច្យុត​អំពី​អត្តភាព​នោះ​ទៅ​ហើយ​ ​មកកាន់​អត្តភាព​នេះ​វិញ​ ​មាតុគ្រាម​នោះ​ ​កើត​ក្នុង​ត្រកូល​ឯណា​នីមួយ​ ​តែង​ជា​អ្នក​មា​នព៌​ណ​សម្បុរ​អាក្រក់​ផង​ ​មាន​រូបអាក្រក់​ផង​ ​អាក្រក់​មើល​ណាស់​ផង​ ​ប៉ុន្ដែ​ជា​អ្នក​ស្ដុកស្ដម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​ស័ក្ដិធំ​។​ ​ម្នាលនាង​មល្លិកា​ ​មួយទៀត​ ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ច្រើន​ដោយ​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ ​ទុកជា​គេ​និយាយ​ច្រើន​ ​ក៏​មិន​ចងចិត្ត​ ​មិន​ខឹង​ ​មិន​ព្យាបាទ​ ​មិន​រឹងត្អឹង​ ​មិន​ធ្វើ​នូវ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​ត្រេកអរ​ ​ឲ្យ​កើ​ត​បា្រ​កដ​ឡើង​។​ ​តែ​មាតុគ្រាម​នោះ​ ​មិនដែល​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ផ្ទះសំណាក់​ ​និង​គ្រឿង​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឡើយ​ ​ទាំង​ជា​អ្នកមាន​ចិត្ត​ប្រកបដោយ​ឫស្យា​ ​តែង​ឫស្យា​ ​ប្រ​ទុស្ដ​ ​ចង​សេចក្ដី​ឫស្យា​ ​ក្នុង​លាភសក្ការៈ​ ​សេចក្ដី​គោរព​ ​រាប់អាន​ ​សំពះ​ ​និង​ការ​បូជា​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​។​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636853722270487708
ទៅកាន់ទំព័រ៖