ព្រះត្រៃបិដក ភាគ ៤៣

​ប្រសិនបើ​ ​មាតុ​គា្រ​មនោះ​ ​ច្យុត​អំពី​អត្តភាព​នោះ​ទៅ​ហើយ​ ​មកកាន់​អត្តភាព​នេះ​វិញ​ ​មាតុគ្រាម​នោះ​ ​កើត​ក្នុង​ត្រកូល​ឯណា​នីមួយ​ ​តែង​ជា​អ្នកមាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ផង​ ​គួរ​ជាទី​ជ្រះ​ថា្ល​ផង​ ​ប្រកប​ដោយ​ព៌​ណ​សម្បុរ​ ​និង​ទ្រង់ទ្រាយ​ ​ដ៏​ឧត្តម​ផង​ ​ប៉ុន្ដែ​ជា​អ្នក​ខ្សត់​ ​មានទ្រព្យ​តិច​ ​មាន​ភោគៈ​តិច​ ​មាន​ស័ក្ដិតូច​។​ ​ម្នាលនាង​មល្លិកា​ ​មួយទៀត​ ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ច្រើន​ដោយ​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ ​ទុកជា​គេ​និយាយ​ច្រើន​ ​ក៏​មិន​ចងចិត្ត​ ​មិន​ខឹង​ ​មិន​ព្យាបាទ​ ​មិន​រឹងត្អឹង​ ​មិន​ធ្វើ​នូវ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​ត្រេកអរ​ ​ឲ្យ​កើ​ត​បា្រ​កដ​ឡើង​។​ ​មាតុគ្រាម​នោះ​ ​ធ្លាប់​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ផ្ទះសំណាក់​ ​និង​គ្រឿង​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ទាំង​ជា​អ្នកមាន​ចិត្ត​មិន​ប្រកបដោយ​ឫស្យា​ ​តែង​មិន​ឫស្យា​ ​មិន​ប្រ​ទុស្ដ​ ​មិន​ចង​សេចក្ដី​ឫស្យា​ ​ក្នុង​លាភសក្ការៈ​ ​សេចក្ដី​គោរព​រាប់អាន​ ​សំពះ​ ​និង​ការ​បូជា​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​។​ ​ប្រសិនបើ​ ​មាតុគ្រាម​នោះ​ ​ច្យុត​អំពី​អត្តភាព​នោះ​ទៅ​ហើយ​ ​មកកាន់​អត្តភាព​នេះ​វិញ​ ​មាតុគ្រាម​នោះ​ ​កើត​ក្នុង​ត្រកូល​ឯណា​នីមួយ​ ​តែង​ជា​អ្នកមាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​ ​រមិលមើល​ផង​ ​គួរ​ជាទី​ជ្រះ​ថា្ល​ផង​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636853722431836936
ទៅកាន់ទំព័រ៖