ព្រះត្រៃបិដក ភាគ ៤៣

​ប្រកប​ដោយ​ព៌​ណ​សម្បុរ​ ​និង​ទ្រង់ទ្រាយ​ដ៏​ឧត្តម​ផង​ ​ទាំង​ជា​អ្នក​ស្ដុកស្ដម្ភ​ផង​ ​មានទ្រព្យ​ច្រើន​ផង​ ​មាន​ភោគៈ​ច្រើន​ផង​ ​មាន​ស័ក្ដិធំ​ផង​។​ ​ម្នាលនាង​មល្លិកា​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សម្បុរ​អាក្រក់​ផង​ ​អាក្រក់​មើល​ណាស់​ផង​ ​ជា​អ្នក​ខ្សត់​ផង​ ​មានទ្រព្យ​តិច​ផង​ ​មាន​ភោគៈ​តិច​ផង​ ​មាន​ស័ក្ដិតូច​ផង​។​ ​ម្នាលនាង​មល្លិកា​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មា​នព៌​ណ​សម្បុរ​អាក្រក់​ផង​ ​មាន​រូបអាក្រក់​ផង​ ​អាក្រក់​មើល​ណាស់​ផង​ ​ប៉ុន្ដែ​ជា​អ្នក​ស្ដុកស្ដម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​ ​ស័ក្ដិធំ​ផង​។​ ​ម្នាលនាង​មល្លិកា​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ផង​ ​គួរ​ជាទី​ជ្រះ​ថា្ល​ផង​ ​ប្រកប​ដោយ​ព៌​ណ​សម្បុរ​ ​និង​ទ្រង់ទ្រាយ​ដ៏​ឧត្តម​ផង​ ​ប៉ុន្ដែ​ជា​អ្នក​ខ្សត់​ ​មានទ្រព្យ​តិច​ ​មាន​ ​ភោគៈ​តិច​ ​មាន​ស័ក្ដិតូច​ផង​។​ ​ម្នាលនាង​មល្លិកា​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំ​ ​ឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ផង​ ​គួរ​ជាទី​ជ្រះ​ថា្ល​ផង​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636853722627338118
ទៅកាន់ទំព័រ៖