ព្រះត្រៃបិដក ភាគ ៤៣

​ប្រកបដោយ​ពណ៌​សម្បុរ​ ​និង​ទ្រង់ទ្រាយ​ដ៏​ឧត្តម​ផង​ ​ជា​អ្នក​ស្ដុកស្ដម្ភ​ផង​ ​មានទ្រព្យ​ច្រើន​ផង​ ​មាន​ភោគៈ​ច្រើន​ផង​ ​មាន​ស័ក្ដិធំ​ផង​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មល្លិកា​ទេវី​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ក្រោធ​ ​ច្រើន​ដោយ​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ ​ទុកជា​គេ​និយាយ​បន្ដិចបន្ដួច​ ​ក៏​ចងចិត្ត​ខឹង​ ​ព្យាបាទ​ ​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​ត្រេកអរ​ ​ឲ្យ​កើ​ត​បា្រ​កដ​ឡើង​ ​ក្នុង​ជាតិមុន​ដោយពិត​ ​បពិត្រ​ព្រះអង្គ​ ​ដ៏​ចំរើន​ ​បាន​ជា​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​មា​នព៌​ណ​សម្បុរ​អាក្រក់​ ​រូបអាក្រក់​ ​អាក្រក់​មើល​ ​ណាស់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ផ្ទះសំណាក់​ ​និង​គ្រឿង​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ ​ព្រាហ្មណ៍​ក្នុង​ជាតិមុន​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាន​ជា​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ស្ដុកស្ដម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​មិន​មានចិត្ត​ឫស្យា​ ​មិន​ច្រណែន​ ​មិន​ប្រទូស្ដ​ ​មិន​ចង​សេចក្ដីច្រណែន​ ​ក្នុង​ ​លាភសក្ការៈ​ ​សេចក្ដី​គោរព​រាប់អាន​ ​សំពះ​ ​និង​ការ​បូជា​របស់​បុគ្គល​ទាំងឡាយ​ដទៃ​ ​អំពី​ជាតិមុន​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636853722809218521
ទៅកាន់ទំព័រ៖