ព្រះត្រៃបិដក ភាគ ៤៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាន​ជា​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​មាន​ស័ក្ដិធំ​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខត្តិយ​កញ្ញា​ខ្លះ​ ​ព្រាហ្មណ​កញ្ញា​ខ្លះ​ ​គហបតិ​កញ្ញា​ខ្លះ​ ​ដែល​មាន​ ​ក្នុង​រាជត្រកូល​នេះ​ ​កញ្ញា​ទាំងនោះ​ ​ខ្ញុំ​ព្រះអង្គ​តែង​ធ្វើជា​ធំ​ ​ជា​អធិបតី​លើ​កញ្ញា​ទាំងនោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តាំង​អំពី​ថ្ងៃនេះ​ជាដើម​ទៅ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ច្រើន​ ​ដោយ​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ ​ទុកជា​គេ​និយាយ​ច្រើន​ ​ក៏​មិន​ចងចិត្ត​ ​មិន​ខឹង​ ​មិន​ព្យាបាទ​ ​មិន​រឹងត្អឹង​ ​មិន​ធ្វើ​នូវ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​ត្រេកអរ​ ​ឲ្យ​កើ​ត​បា្រ​កដ​ឡើង​ ​ខ្ញុំ​ព្រះអង្គ​នឹង​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ផ្ទះសំណាក់​ ​និង​គ្រឿ​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រា​ហ​ណ៍​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មិន​មានចិត្ត​ឫស្យា​ ​មិន​ច្រណែន​ ​មិន​ប្រទូស្ដ​ ​មិន​ចង​នូវ​សេចក្ដីច្រណែន​ ​ក្នុង​លាភសក្ការៈ​ ​សេចក្ដី​គោរព​រាប់អាន​ ​សំពះ​ ​និង​ការ​បូជា​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសិកា​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636853722982548435
ទៅកាន់ទំព័រ៖