ព្រះត្រៃបិដក ភាគ ៤៣
[៤៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ ៤ ពួកនេះ មានបា្រកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុត កំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅ បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅខ្លួន ប្រកប ការព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុត កំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ ១។ ឯបុគ្គល ដែលមិនជាអ្នកដុតកំដៅខ្លួន និងមិនដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណា្ហ គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខជាប្រក្រតី សម្រេច សម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។
ID: 636853723174869435
ទៅកាន់ទំព័រ៖