ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​អាក្រាត​ ​លះបង់​មារយាទ​ល្អ​ ​ស៊ី​លិទ្ធ​ដៃ​ ​ឬ​ជំរះ​ឧច្ចារៈ​ ​ដោយ​ម្រាមដៃ​ ​បើ​គេ​អញ្ជើញ​ឲ្យ​ចូល​មក​ ​ក៏​មិន​មក​ ​គេ​ឃាត់​ថា​ ​ឈប់​ ​ក៏​មិនឈប់​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​មុន​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​ ​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​កិច្ច​ ​ដែលគេ​និ​មន្ដ​ ​បុគ្គល​នោះ​ ​មិន​ទទួល​ភត្ត​អំពី​មាត់ឆ្នាំង​ ​មិន​ទទួល​ភត្ត​អំពី​មាត់​កញ្ជើ​ ​ឬក​ឡោ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​ធរណីទ្វារ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​កំណាត់ឈើ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​អង្រែ​ ​មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​ ​ដែល​កំពុង​បរិភោគ​ ​មិន​ទទួល​ភត្ត​របស់​ស្ដ្រី​មានគភ៌​ ​មិន​ទទួល​ភត្ត​របស់​ស្ដ្រី​ ​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភត្ត​របស់​ស្ត្រី​ ​ដែល​កំពុង​នៅ​រួម​នឹង​ ​បុរស​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​ពួក​គ្នាឯង​ណែនាំ​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​ឆ្កែ​ ​នៅចាំ​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​រុយរោម​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ដែល​ត្រាំ​ ​បុគ្គល​នោះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ ​១​ ​ញុំាង​ ​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ ​១ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ ​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636853723344729151
ទៅកាន់ទំព័រ៖