ព្រះត្រៃបិដក ភាគ ៤៣
ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ ១ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ២ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ៧ខ្លះ ស៊ីអាហាររំលង ១ថ្ងៃខ្លះ ស៊ីអាហារ រំលងពីរថ្ងៃខ្លះ ស៊ីអាហាររំលង ៧ថ្ងៃខ្លះ បុគ្គលនោះ ប្រកបដោយសេចក្ដីព្យាយាម ក្នុងការផ្លាស់ប្ដូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពដូច្នេះឯង បុគ្គលនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មាន កំទេចស្បែកជាអាហារខ្លះ មានជ័រជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មាន កន្ទក់ជាអាហារខ្លះ មានបាយក្ដាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជា អាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ខ្លះ បុគ្គលនោះ ស្លៀកដណ្ដប់សំពត់សម្បកធ្មៃខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញលាយគ្នាខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេបកចេញ អំពីសាកសពខ្លះ ស្លៀកដណ្ដប់សំពត់បង្សុកូលខ្លះ ស្លៀកដណ្ដប់សំពត់សម្បកឈើខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកដណ្ដប់សំពត់ ស្បូវភ្លាំងខ្លះ
ID: 636853723541730419
ទៅកាន់ទំព័រ៖