ព្រះត្រៃបិដក ភាគ ៤៣
ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយសម្បកក្រចៅខ្លះ ស្លៀកដណ្ដប់ សំពត់ចម្រៀកក្ដារខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្សខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយរោមកន្ទុយសត្វខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រកបរឿយ ៗ នូវសេចក្ដី ព្យាយាម ដោយការទុកសក់ និងពុកមាត់ខ្លះ ឈរជ្រង់សម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោងប្រកបរឿយៗ នូវសេចក្ដីព្យាយាមអង្គុយច្រហោងខ្លះ ប្រកបដោយបង្អែក បន្លា
(១) សម្រេចការដេកលើបង្អែកដ៏ហើយ ដោយបន្លាខ្លះ ប្រកបរឿយ ៗ នូវសេចក្ដីព្យាយាម ដោយការចុះត្រាំទឹក ១ថ្ងៃ ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ (បុគ្គលនោះ) ប្រកបរឿយៗ នូវសេចក្ដីព្យាយាមដុតកំដៅកាយ មានប្រការៈច្រើនយ៉ាង មានសភាព យ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។
(១) យកបន្លាដែក ឬបន្លាជាប្រក្រតី ទៅបោះនឹងផែនដី ហើយក្រាលកម្រាលស្បែក លើបន្លានោះ ហើយសម្រេចនូវឥរិយាបថ មានឈរ ដើរ ជាដើម។ អដ្ឋកថា។
ID: 636853723806615569
ទៅកាន់ទំព័រ៖