ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់បក្សី សម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ ជានាយគុក ឬពួកជនឯទៀតណាមួយ ដែលមានអំពើអាក្រក់ (បែបនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការ ព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាព្រះរាជា ជាក្សត្រិយ៍បានមុទ្ធាភិសេកហើយក្ដី ជាព្រាហ្មណមហាសាលក្ដី បុគ្គលនោះ បានឲ្យគេសាងរោងយញ្ញថ្មី ខាងកើតនគរ រួចឲ្យគេកោរសក់ ពុកមាត់ ពុកចង្កាឲ្យ ហើយស្លៀកស្បែកខ្លាទាំងក្រចក លាបកាយដោយខ្លាញ់ថា្ល និងប្រេង ហើយយកស្នែងម្រឹគ អេះខ្នងដើរចូលទៅកាន់រោងយញ្ញ ជាមួយនឹងអគ្គ មហេសី និងព្រាហ្មណ៍បុរោហិត
ID: 636853723970544945
ទៅកាន់ទំព័រ៖