ព្រះត្រៃបិដក ភាគ ៤៣

​បុគ្គល​នោះ​ ​សម្រេចការ​ដេក​លើ​ផែនដី​ ​ប្រាសចាក​កម្រាល​ ​ដែលគេ​លាប​លន​ដោយ​ព៌​ណ​ខៀវ​ ​ក្នុង​រោង​យញ្ញ​នោះ​ ​ព្រះ​រា​ជា​បាន​ញុំាង​ ​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ក្នុង​ដោះ​ទីមួយ​ ​របស់​មេគោ​មួយ​ ​ដែល​មានកូន​ ​មាន​រូបប្រហែល​នឹង​មេ​វា​ ​អគ្គមហេសី​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ ​ក្នុង​ដោះ​ទីពីរ​ ​ព្រាហ្មណ៍​បុរោហិត​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ ​ក្នុង​ដោះ​ទីបី​ ​បាន​បូជា​ភ្លើង​ដោយ​ទឹកដោះ​ ​ក្នុង​ដោះ​ទី​បួន​ ​កូន​គោ​បាន​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ដ៏​សេសសល់​ ​ព្រះរាជា​នោះ​ ​បាន​ត្រាស់​យ៉ាងនេះ​ថា​ ​ពួក​ជន​ចូរ​សម្លាប់​គោឈ្មោល​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​សម្លាប់​គោស្ទាវ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​យញ្ញ​ ​ចូរ​សម្លាប់​មេគោ​ជំទង់​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​សម្លាប់​ពពែ​ ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​សម្លាប់​ចៀម​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​កាប់​ឈើ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ជាស​សរ​យញ្ញ​ ​ចូរ​ដកស្មៅ​ដំណេក​ទន្សាយ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​។​ ​ជន​ពួក​ណា​ ​ទោះបីជា​ខ្ញុំ​ក្ដី​ ​ជា​អ្នកបម្រើ​ក្ដី​ ​ជា​អ្នកធ្វើការ​ងារ​ ​ក្ដី​ ​ជន​ពួក​នោះ​ ​លុះ​ត្រូវ​គេ​គម្រាម​ដោយ​អាជ្ញា​ ​ត្រូវ​ភ័យ​គ្រប​សង្កត់​ហើយ​ ​ក៏​មានមុខ​ជោក​ដោយ​ទឹកភ្នែក​ ​ទួញ​យំ​ ​ធ្វើ​បរិកម្ម​ផ្សេង​ៗ​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636853724135524382
ទៅកាន់ទំព័រ៖