ព្រះត្រៃបិដក ភាគ ៤៣

​ព្រះអង្គ​ទ្រង់​សំដែង​ ​ធម៌​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្ដាល​ ​ពីរោះ​បទ​ចុង​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​គហបតី​ក្ដី​ ​បុត្ត​នៃ​គហបតី​ក្ដី​ ​ជន​ដែល​កើត​ក្នុង​ត្រកូល​ណាមួយ​ក្ដី​ ​រមែង​ស្ដាប់​នូវ​ធម៌​នោះ​ ​លុះ​បាន​ស្ដាប់​ ​នូវ​ធម៌​នោះ​ហើយ​ ​រមែង​បាន​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​ ​បុគ្គល​នោះ​ ​លុះ​ប្រកបដោយ​ ​ការបាន​នូវ​សទ្ធា​នោះ​ហើយ​ ​រមែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​ឃរាវាស​ប្រកបដោយ​ ​សេចក្ដី​ចង្អៀតចង្អល់​ ​ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី​ ​គឺ​កិលេស​ ​ឯ​បព្វជ្ជា​ទើប​មានឱកាស​ ​កាលបើ​ ​អាត្មាអញ​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ ​ទាំងអស់​ ​ដូចជា​ស័ង្ខ​ ​ដែល​បុគ្គល​ដុសខាត់​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ស្លៀកដណ្ដប់​សំពត់​ជ្រលក់​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​បួស​ប្រតិបត្តិ​ក្នុង​ផ្នួស​ ​ដែល​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​។​ ​លុះ​កាល​ជា​ខាង​ ​ក្រោយមក​ ​បុគ្គល​នោះ​ ​ក៏បាន​លះបង់​គំនរ​ទ្រព្យ​តិច​ខ្លះ​ ​លះបង់​គំនរ​ទ្រព្យ​ច្រើន​ខ្លះ​ ​លះបង់​វង្ស​ញាតិ​ច្រើន​ខ្លះ​ ​លះបង់​វង្ស​ញាតិ​តិច​ខ្លះ​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្ដប់​សំពត់​កា​សាយ៍​ ​ជ្រលក់​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ ​ប្រតិបត្តិ​ក្នុង​ផ្នួស​ ​ដែល​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​។​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636853724524816648
ទៅកាន់ទំព័រ៖