ព្រះត្រៃបិដក ភាគ ៤៣

​បុគ្គល​នោះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ជា​អ្នក​បរិបូណ៌​ដោយ​សិក្ខា​ ​និង​សាជី​វៈ​ ​របស់​ភិក្ខុ​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រា្ដ​ដាក់ចុះ​ហើយ​ ​មាន​សេចក្ដី​ខ្មាសបាប​ ​មានចិត្ត​អាណិតអាសូរ​ ​ជា​អ្នកមាន​សេចក្ដី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​លះបង់​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​ជា​អ្នក​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​បា្រ​ថ្នា​តែ​របស់​ដែលគេ​ឲ្យ​ ​ជា​អ្នក​មិន​លួច​ ​មានខ្លួន​ ​ដ៏​ស្អាត​ ​លះបង់​អ​ព្រហ្មចរិយៈ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយៈ​ ​ជា​អ្នក​ប្រព្រឹត្ត​ឆ្ងាយ​ ​វៀរចាក​ ​មេថុនធម្ម​ ​ជា​របស់​អ្នកស្រុក​ ​លះបង់​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ជា​អ្នកពោល​ ​តែ​ពាក្យពិត​ ​ត​ពាក្យពិត​ ​មាន​វាចា​ខ្ជាប់ខ្ជួន​ ​គួរ​អ្នកផង​ជឿ​បាន​ ​មិន​ពោល​បំភ្លាត់​សត្វ​ ​លោក​ ​លះបង់​បិ​សុ​ណា​វាចា​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ ​ជា​អ្នក​បានឮ​ពាក្យ​ ​ក្នុង​ ​សំណាក់​នៃ​ពួក​ជន​ឯណេះ​ហើយ​ ​មិន​នាំទៅ​ប្រាប់​ដល់​ពួក​ជន​ឯណោះ​ ​ដើម្បី​បំបែក​ ​ពួក​ជន​នេះ​ឡើយ​ ​ឬ​បានឮ​ពាក្យ​ ​ក្នុង​សំណាក់​នៃ​ពួក​ជន​ឯណោះ​ហើយ​ ​មិន​នាំ​យក​មក​ ​បា្រប់​ដល់​ពួក​ជន​ឯណេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​ឡើយ​ ​ជា​អ្នកផ្សះផ្សា​ ​នូវ​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ ​ឬ​បន្ថែម​កម្លាំង​ឲ្យ​ដល់​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ហើយ​ ​ជា​អ្នកមាន​សេចក្ដីព្រមព្រៀង​ ​ជាទី​ត្រេកអរ​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636853724695956437
ទៅកាន់ទំព័រ៖