ព្រះត្រៃបិដក ភាគ ៤៣

​ប្រកបដោយ​ធម៌​ ​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នកចេះ​អត់ធន់​ ​ទទួល​នូវ​ពាក្យ​ប្រៀនប្រដៅ​ខាងស្តាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​២​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​នៃ​ព្រះ​សទ្ធម្ម​ ​មិន​ឲ្យ​វិនាស​សាបសូន្យ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​សេចក្តី​ចេះដឹង​ច្រើន​ ​មាន​អាគម​ ​គឺ​និកាយ​ដ៏​ស្ទាត់​ ​ចងចាំ​នូវ​ធម៌​ ​ចងចាំ​នូវ​វិន័យ​ ​ចងចាំ​នូវ​មាតិកា​ ​ភិក្ខុ​ទាំងនោះ​ ​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​រៀន​នូវ​ព្រះ​សូត្រ​ដោយ​គោរព​ ​លុះ​អំណឹះ​ទៅមុខ​ ​ព្រះ​សូត្រ​របស់​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ដាច់​ឫស​ ​តាំង​នៅ​តៗ​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៣​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​នៃ​ព្រះ​សទ្ធម្ម​ ​មិន​ឲ្យ​ ​វិនាស​សាបសូន្យ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​មិន​ប្រតិបត្តិ​ ​ដើម្បីឲ្យ​កើត​បច្ច័យ​ច្រើន​ ​មិន​ប្រតិបត្តិ​បន្ធូរបន្ថយ​ ​ដាក់ធុរៈ​ចុះ​ ​ក្នុង​ការប្រតិបត្តិ​បន្ធូរបន្ថយ​ចេញ​ ​ជា​ប្រធាន​ក្នុង​វិវេក​ ​បា្រ​រព្ធ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​សម្រេច​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​សម្រេច​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ប្រជុំជន​ ​ដែល​កើត​ខាងក្រោយ​ ​គឺ​ ​សទ្ធិវិហារិក​ ​និង​អន្តេវាសិក​ ​ក៏​យកតម្រាប់តាម​ភិក្ខុ​ទាំងនោះ​ ​ប្រជុំជន​ទាំងនោះ​ឯង​ ​ជា​អ្នក​មិន​ប្រតិបត្តិ​ ​ឲ្យ​កើត​បច្ច័យ​ច្រើន​ ​មិន​ប្រតិបត្តិ​បន្ធូរបន្ថយ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636853692145904680
ទៅកាន់ទំព័រ៖