ព្រះត្រៃបិដក ភាគ ៤៣
បុគ្គលនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ មិនមានទោស ក្នុងសន្តាននៃខ្លួន។ បុគ្គលនោះ បានឃើញរូប ដោយចក្ខុហើយ តែជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ បានឮសំឡេងដោយត្រចៀក... បានធុំក្លិនដោយច្រមុះ... បានទទួលរសដោយអណ្តាត... បានពាល់ត្រូវផ្សព្វដោយកាយ... បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ តែជាអ្នកមិនកាន់នូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្យា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បី សង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ បុគ្គលនោះ ប្រកប ដោយការសង្រួមឥន្រ្ទិយដ៏ប្រសើរនេះ ទទួលសុខ ដែលមិនច្រឡំដោយកិលេស ជាខាង ក្នុង។
ID: 636853725231027041
ទៅកាន់ទំព័រ៖