ព្រះត្រៃបិដក ភាគ ៤៣
បុគ្គលនោះ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការមើលទៅមុខ និងមើលផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបត់ចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការទ្រទ្រង់នូវសំឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបរិភោគ ផឹក ទំពាស៊ី និងទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងឧច្ចារប្បស្សាវកម្ម ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ លក់ ភ្ញាក់ពីដេក និយាយ នៅស្ងៀម។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយឥន្រ្ទិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និង សម្បជញ្ញៈ ដ៏ប្រសើរនេះផង សេពគប់នូវសេនាសនៈស្ងាត់ គឺ ព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្មំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ លុះបុគ្គលនោះ ត្រឡប់មកអំពី បិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ បុគ្គលនោះ លះបង់នូវអភិជ្ឃាក្នុងលោក
ID: 636853725414037508
ទៅកាន់ទំព័រ៖