ព្រះត្រៃបិដក ភាគ ៤៣

​មានចិត្ត​ ​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេ​ចក្តីប្រ​ទុ​ស្ត​ ​មានចិត្ត​មិន​មាន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ជម្រះចិត្ត​ចាក​ព្យាបាទ​ ​និង​សេ​ចក្តីប្រ​ទុ​ស្ត​ ​លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​សេចក្តី​ងងុយ​ ​ងោក​ងក់​ ​មាន​ថីនមិទ្ធៈ​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​មានស្មារតី​ ​មាន​សេចក្តី​ដឹងខ្លួន​ ​ជម្រះចិត្ត​ចាក​ថីនមិទ្ធៈ​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​សេចក្តី​រាយមាយ​ ​រសាយចិត្ត​ ​មានចិត្ត​មិន​រាយមាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ក្នុង​សន្តាន​ ​ជម្រះចិត្ត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​នូវ​វិចិកិច្ឆា​ ​គឺ​សេចក្តី​ងឿងឆ្ងល់​ ​មានចិត្ត​ឆ្លងផុត​ចាក​វិចិកិច្ឆា​ ​មិន​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​កុសលធម៌​ ​ជម្រះចិត្ត​ចាក​វិចិកិច្ឆា​។​ ​បុគ្គល​នោះ​ ​លះបង់​ ​នូវ​នី​វរ​ណៈ​ទាំង​ ​៥​ ​នេះ​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​ប្រាជ្ញា​ឲ្យ​ថយ​កំឡាំង​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង​ ​៤​។​ ​បុគ្គល​នោះ​ ​កាលបើ​ចិត្ត​ដំ​កល់​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​មាន​ឧបក្កិលេស​ទៅ​ប្រាស​ ​មាន​សភាព​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនដល់​នូវ​ការ​រំភើប​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ឆ្ពោះទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​គឺ​ប្រាជ្ញា​ជា​គ្រឿងរ​លឹ​ក​តាម​នូវ​ខន្ធ​ ​ដែល​សត្វ​ធ្លាប់​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​កាលមុន​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636853725584907282
ទៅកាន់ទំព័រ៖