ព្រះត្រៃបិដក ភាគ ៤៣

​បុគ្គល​នោះ​ ​រមែង​រលឹក​តាម​ ​នូវ​បុព្វេ​និវាស​ ​គឺ​ខន្ធ​ដែល​មនុស្សសត្វ​ធ្លាប់​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​ភព​មុន​ ​ជាច្រើន​ប្រការ​ ​ការ​រលឹក​បាន​នោះ​ ​តើ​ដូចម្តេច​ ​គឺ​រលឹក​បាន​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១ពាន់​ជាតិ​ខ្លះ​ ​១សែន​ជាតិ​ខ្លះ​ ​អស់​សំ​វដ្ត​កប្ប​ ​គឺ​កប្ប​ដែល​វិនាស​ជាច្រើន​ខ្លះ​ ​អស់​វិ​វដ្ត​កប្ប​ ​គឺ​កប្ប​ដែល​ចំរើន​ជាច្រើន​ខ្លះ​ ​អស់​សំ​វដ្ត​វិ​វដ្ត​កប្ប​ ​គឺ​កប្ប​វិនាស​ ​និង​កប្ប​ចំរើន​ជាច្រើន​ខ្លះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​អាត្មាអញ​ ​បាន​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​ ​ដូច្នេះ​ ​រលឹក​តាម​ ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​គឺ​សម្បុរ​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636853725759637276
ទៅកាន់ទំព័រ៖