ព្រះត្រៃបិដក ភាគ ៤៣

​កាលបើ​បុគ្គល​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្ដី​ដឹង​ ​ក៏​កើត​ ​ឡើង​ថា​ ​ចិត្ត​ ​(​នៃ​អាត្មាអញ​)​ ​ផុត​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​ដែល​អាត្មាអញ​ប្រព្រឹត្ត​ ​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​មិនជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ទាំង​មិន​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​មិនជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​មិន​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​យ៉ាងនេះ​ឯង​។​ ​បុគ្គល​ដែល​មិន​ដុត​កំ​ដៅ​ខ្លួន​ ​ទាំង​មិន​ដុត​កំ​ដៅ​បុគ្គល​ ​ដទៃ​នោះ​ ​ជា​បុគ្គល​មិន​មាន​តណ្ហា​គ្រឿង​ស្រេកឃ្លាន​ ​រលត់ទុក្ខ​ ​ជា​អ្នកមាន​សន្ដានចិត្ត​ ​ដ៏​ត្រជាក់​ ​ទទួល​តែ​សេចក្ដីសុខ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយចិត្ត​ដ៏​ប្រសើរ​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤ពួក​នេះឯង​ ​មា​នបា្រ​កដ​នៅក្នុង​លោក​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636853726248445234
ទៅកាន់ទំព័រ៖