ព្រះត្រៃបិដក ភាគ ៤៣

 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វលោក​នេះ​ ​ត្រូវ​តណ្ហា​ណា​ ​រួបរឹត​ឲ្យ​រន្ធត់​ហើយ​ ​មាន​សន្ដាន​សាំ​ញុំា​ ​ដូចជា​តម្បាញ​ ​ស្មុគស្មាញ​ ​ដូចជា​អំបោះ​ជាងតម្បាញ​ ​ដែល​ជំពាក់​ ​ប្រឡាក់​ដោយ​ទឹកបាយ​ ​ចាក់កណ្ដាញ់​ដូចជា​ស្មៅ​យាប្លង​ ​និង​ស្មៅ​ដំណេក​ទន្សាយ​ ​មិន​ងាយ​ប្រព្រឹត្ត​កន្លង​នូវ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​សង្សារ​បាន​ឡើយ​ ​តថាគត​នឹង​សំដែង​នូវ​តណ្ហា​នោះ​ ​ដែល​ជា​គ្រឿង​ចាក់ស្រែះ​ ​នាំ​សត្វ​ឲ្យ​ត្រេច​រង្គាត់​ផ្សាយ​ទៅ​ ​ជាប់​នៅក្នុង​អា​រម្ម​ណ៍​ផ្សេង​ៗ​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ដាប់​នូវ​ពាក្យ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សត្វលោក​ ​ដែល​តណ្ហា​ណា​ ​រួបរឹត​ឲ្យ​រន្ធត់​ហើយ​ ​មាន​សន្ដាន​សាំ​ញុំា​ដូចជា​តម្បាញ​ ​ស្មុគស្មាញ​ដូចជា​អំបោះ​ជាងតម្បាញ​ ​ដែល​ជំពាក់​ប្រឡាក់​ដោយ​ទឹកបាយ​ ​ចាក់កណ្ដាញ់​ ​ដូចជា​ស្មៅ​យាប្លង​ ​និង​ស្មៅ​ដំណេក​ទន្សាយ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​សង្សារ​បាន​ឡើយ​ ​តណ្ហា​ជា​គ្រឿង​ចាក់ស្រែះ​ ​នាំ​សត្វ​ឲ្យ​ត្រេច​រង្គាត់​ផ្សាយ​ទៅ​ ​ជាប់​នៅក្នុង​អា​រម្ម​ណ៍​ផ្សេង​ៗ​នោះ​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636853726502309754
ទៅកាន់ទំព័រ៖