ព្រះត្រៃបិដក ភាគ ៤៣
ជាអ្នកដាក់ធុរៈចុះ ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ចប់ ឥន្រ្ទិយវគ្គ ទី១។
ឧទ្ទាននៃឥន្រ្ទិយវគ្គនោះគឺ
និយាយអំពីឥន្រ្ទិយ ១ អំពីពលៈ ៣ គឺ សទ្ធាពលៈ ១ បញ្ញាពលៈ ១ សតិពលៈ ១ និងបដិសង្ខានពលៈ ១ ជាគំរប់ ៥ អំពីកប្ប ១ អំពីរោគ ១ អំពីការសាបសូន្យ ១ អំពីនាងភិក្ខុនី ១ អំពីព្រះសុគត និងវិន័យរបស់ព្រះសុគត ១ រួមត្រូវជា ១០។
ID: 636853692387868520
ទៅកាន់ទំព័រ៖