ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​វិច​រិត​ ​(​ការប្រព្រឹត្តិ​ទៅ​នៃ​តណ្ហា​)​ ​ដែល​អាស្រ័យ​ ​(​ខន្ធ​បញ្ចកៈ​)​ ​ខាងក្នុង​នេះ​ ​មាន១៨​ ​តណ្ហា​វិច​រិត​ ​ដែល​អាស្រ័យ​ ​(​ខន្ធ​បញ្ចកៈ​)​ ​ខាងក្រៅ​ ​ក៏​មាន១៨ដែរ​។​ ​តណ្ហា​វិច​រិត​ ​ដែល​អាស្រ័យ​ ​(​ខន្ធ​បញ្ចកៈ​)​ ​ខាងក្នុង​ ​១៨នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​ ​ដូច្នេះ​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​ ​ដោយ​ប្រការ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​ ​យ៉ាងនេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​ ​ដោយ​ប្រការ​ដទៃ​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​ទៀង​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​សូន្យ​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ ​ដោយ​ប្រកា​រៈ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ ​យ៉ាងនេះ​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ ​ដោយ​ប្រការ​ដទៃ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ខ្លះ​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ ​ដោយ​ប្រកា​រៈ​ដូច្នេះ​ខ្លះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ ​យ៉ាងនេះ​ខ្លះ​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636853726669949342
ទៅកាន់ទំព័រ៖