ព្រះត្រៃបិដក ភាគ ៤៣
ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដទៃខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមានយ៉ាងនេះ ដូច្នេះ ក៏រមែង មាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការៈដទៃ ដូច្នេះ ក៏រមែងមាន។ ទាំង ១៨ នេះ ជាតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង។ តណ្ហាវិចរិត ១៨ ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយ ប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយ ខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ
ID: 636853726828298399
ទៅកាន់ទំព័រ៖