ព្រះត្រៃបិដក ភាគ ៤៣
ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការៈដូច្នេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន។ ទាំង ១៨ នេះ ជាតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ។ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង មាន ១៨ និងតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ ១៨ ដោយប្រការដូច្នេះ។
ID: 636853727020879415
ទៅកាន់ទំព័រ៖