ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​តណ្ហា​វិច​រិត​នេះ​ ​មាន​ ​៣៦​ ​មាន​សភាព​យ៉ាងនេះ​ដូច្នេះ​ ​គឺ​តណ្ហា​វិច​រិត​ ​ជា​អតីត​ ​៣៦​ ​តណ្ហា​វិច​រិត​ ​ជា​អនាគត​ ​៣៦​ ​តណ្ហា​វិច​រិត​ ​ជា​បច្ចុប្បន្ន​ ​៣៦​ ​រួម​ជា​តណ្ហា​វិច​រិត​ ​១០៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វលោក​នេះ​ ​ត្រូវ​តណ្ហា​ណា​ ​រួបរឹត​ឲ្យ​រន្ធត់​ហើយ​ ​ជា​សត្វ​មាន​សន្ដាន​សាំ​ញុំា​ ​ដូចជា​តម្បាញ​ ​ស្មុគស្មាញ​ដូចជា​អំបោះ​ជាងតម្បាញ​ ​ដែល​ជំពាក់​ប្រឡាក់​ដោយ​ទឹកបាយ​ ​ចាក់កណ្ដាញ់​ ​ដូចជា​ស្មៅ​យាប្លង​ ​និង​ស្មៅ​ដំណេក​ទន្សាយ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​សង្សារ​បាន​ឡើយ​ ​តណ្ហា​នេះឯង​ ​ជា​គ្រឿង​ចាក់ស្រែះ​ ​នាំ​សត្វ​ឲ្យ​ត្រេច​រង្គាត់​ ​ផ្សាយ​ទៅ​ជាប់​នៅក្នុង​អា​រម្ម​ណ៍​ផ្សេង​ៗ​។​ ​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​៤យ៉ាង​ ​រមែង​កើតមាន​។​ ​ធម្មជាត​ ​៤យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដី​ស្រឡាញ់​កើត​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ ​១​ ​សេ​ចក្ដីប្រ​ទុស្ដ​កើត​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ ​១​ ​សេចក្ដី​ស្រឡាញ់​កើត​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ ​១​ ​សេ​ចក្ដីប្រ​ទុស្ដ​ ​កើត​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ស្រឡាញ់​កើត​ ​ព្រោះ​សេចក្ដី​ ​ស្រឡាញ់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​ទី​បា្រ​ថ្នា​ ​ជាទី​ ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​របស់​បុគ្គល​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636853727263653300
ទៅកាន់ទំព័រ៖