ព្រះត្រៃបិដក ភាគ ៤៣
ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយ សេចក្ដីបា្រថ្នា សេចក្ដីត្រេកអរ សេចក្ដីពេញចិត្ត។ បុគ្គល (អ្នកចូលចិត្ត) នោះ មាន សេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា ដែលជាទីបា្រថា្ន ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីប្រាថា្ន សេចក្ដីត្រេកអរ សេចក្ដីពេញចិត្តដែរ បុគ្គលនោះ ក៏ធ្វើសេចក្ដីស្រឡាញ់ ឲ្យកើតក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីស្រឡាញ់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើតមាន ព្រោះសេចក្ដីស្រឡាញ់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីមិនជាទីបា្រថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ បុគ្គល (អ្នកចូលចិត្ត) នោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា ដែលជាទីបា្រថា្ន ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្ដីមិនជាទីបា្រថា្ន មិនជាទីត្រេកអរ មិនជាទីពេញចិត្តសោះ បុគ្គលនោះ ក៏ធ្វើសេចក្ដីប្រទុស្ដឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីស្រឡាញ់ យ៉ាងនេះឯង។
ID: 636853727429762801
ទៅកាន់ទំព័រ៖