ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ស្រលាញ់​កើតឡើង​ ​ព្រោះ​សេ​ចក្តីប្រ​ទុ​ស្ត​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​របស់​បុគ្គល​ ​ពួក​ជន​ដទៃ​ ​ក៏​ហៅរក​ចំពោះ​បុគ្គល​នោះ​ ​ដោយ​សេចក្តី​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​។​ ​បុគ្គល​ ​(​អ្នក​មិន​ពេញចិត្ត​)​ ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​របស់​អាត្មាអញ​ ​ពួក​ជន​ដទៃ​ ​ក៏​ហៅរក​ចំពោះ​បុគ្គ​នោះ​ ​ដោយ​សេចក្តី​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ដែរ​ ​បុគ្គល​នោះ​ ​ក៏​ធ្វើ​សេចក្តី​ស្រឡាញ់​ឲ្យ​កើត​ ​ក្នុង​ពួក​ជន​ដទៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ស្រឡាញ់​កើត​ ​ព្រោះ​សេ​ចក្តីប្រ​ទុ​ស្ត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេ​ចក្តីប្រ​ទុ​ស្ត​កើត​ ​ព្រោះ​សេ​ចក្តីប្រ​ទុ​ស្ត​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​របស់​បុគ្គល​ ​ពួក​ជន​ដទៃ​ ​ក៏​ហៅរក​ចំពោះ​បុគ្គល​នោះ​ ​ដោយ​សេចក្តី​ប្រាថ្នា​ ​សេចក្តី​ត្រេកអរ​ ​សេចក្តី​ពេញចិត្ត​។​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636853727608693036
ទៅកាន់ទំព័រ៖