ព្រះត្រៃបិដក ភាគ ៤៣

​បុគ្គល​ ​(​ជា​អ្នក​មិន​ពេញចិត្ត​)​ ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​របស់​អាត្មាអញ​ ​ពួក​ជន​ដទៃ​ ​ក៏​ហៅរក​ ​ចំពោះ​បុគ្គល​នោះ​ ​ដោយ​សេចក្ដីប្រាថ្នា​ ​សេចក្ដីត្រេកអរ​ ​សេចក្ដី​ពេញចិត្ត​ទៅវិញ​ ​បុគ្គល​នោះ​ ​ក៏​ធ្វើ​សេ​ចក្ដីប្រ​ទុស្ដ​ឲ្យ​កើត​ ​ក្នុង​ពួក​ជន​ដទៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេ​ចក្ដីប្រ​ទុស្ដ​កើត​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​៤​ ​យ៉ាងនេះ​ឯង​ ​តែង​កើតមាន​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ភិក្ខុ​ស្ងប់ស្ងាត់​ ​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​បឋមជ្ឈាន​ ​សម្រេចសម្រាន្ដ​នៅ​ ​ដោយ​ឥរិយាបថ​ទាំង​ ​៤​ ​សេចក្ដី​ស្រឡាញ់​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្ដី​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​ក៏​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​ ​សេ​ចក្ដីប្រ​ទុស្ដ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្ដី​ ​សេ​ចក្ដីប្រ​ទុស្ដ​នោះ​ ​ក៏​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​ ​សេចក្ដី​ស្រឡាញ់​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ក្ដី​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​ក៏​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​ ​សេ​ចក្ដីប្រ​ទុស្ដ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ក្ដី​ ​សេ​ចក្ដីប្រ​ទុស្ដ​នោះ​ ​ក៏​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​។​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636853727818265022
ទៅកាន់ទំព័រ៖