ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ភិក្ខុ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​។​បេ​។​ ​នូវ​តតិយជ្ឈាន​។​បេ​។​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ដ​នៅ​ ​ដោយ​ឥរិយាបថ​ទាំង​ ​៤​ ​សេចក្ដី​ស្រឡាញ់​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្ដី​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​ ​សេ​ចក្ដីប្រ​ទុស្ដ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្ដី​ ​សេ​ចក្ដីប្រ​ទុស្ដ​នោះ​ ​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​ ​សេចក្ដី​ស្រឡាញ់​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ក្ដី​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​ ​សេ​ចក្ដីប្រ​ទុស្ដ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ក្ដី​ ​សេ​ចក្ដីប្រ​ទុស្ដ​នោះ​ ​មិន​មានដល់​ភិក្ខុ​នោះ​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ភិក្ខុ​បាន​ធ្វើឲ្យ​ ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​បា្រ​ជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636853727996345208
ទៅកាន់ទំព័រ៖