ព្រះត្រៃបិដក ភាគ ៤៣

​សេចក្ដី​ស្រឡាញ់​ ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្ដី​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​លះបង់​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​សល់​នៅតែ​ទី​កើត​ ​ដូចជា​ទី​កើត​ ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​លែង​មានកំណើត​តទៅទៀត​ ​ជា​ធម្មតា​ ​សេ​ចក្ដីប្រ​ទុស្ដ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្ដី​ ​សេ​ចក្ដីប្រ​ទុស្ដ​នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​លះបង់​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​សល់​នៅតែ​ទី​កើត​ ​ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​លែង​មានកំណើត​តទៅទៀត​ជា​ធម្មតា​ ​សេចក្ដី​ស្រឡាញ់​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ក្ដី​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​លះបង់​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​សល់​នៅតែ​ទី​កើត​ ​ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​លែង​មានកំណើត​តទៅទៀត​ជា​ធម្មតា​ ​សេ​ចក្ដីប្រ​ទុស្ដ​ឯណា​ ​កើត​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​សេ​ចក្ដីប្រ​ទុស្ដ​ក្ដី​ ​សេ​ចក្ដីប្រ​ទុស្ដ​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​សល់​នៅតែ​ទី​កើត​ ​ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​លែង​មានកំណើត​តទៅ​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ ​ហៅថា​ ​មិន​រលោរលាំ​ ​មិន​តបត​ ​មិន​របិញរបុញ​ ​មិន​ឆុរឆេះ​ ​មិន​សុបសៅ​។​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636853728161764669
ទៅកាន់ទំព័រ៖