ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​រលោរលាំ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​រូប​ថា​ ​ជា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ថា​ ​មាន​រូប​ខ្លះ​ ​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ ​តាំងនៅ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​តាំងនៅ​ក្នុង​រូប​ខ្លះ​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​វេទនា​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​វេទនា​ ​ថា​តាំងនៅ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​តាំងនៅ​ក្នុង​វេទនា​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​សញ្ញា​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​សញ្ញា​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​សញ្ញា​ ​ថា​តាំងនៅ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​តាំងនៅ​ក្នុង​សញ្ញា​ខ្លះ​ ​ពិចារណា​ ​ឃើញ​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​សង្ខារ​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​សង្ខារ​ ​ថា​តាំងនៅ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ថា​ ​តាំងនៅ​ក្នុង​ពួក​សង្ខារ​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ថា​ ​តាំងនៅ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​តាំងនៅ​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​រលោរលាំ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​រលោរលាំ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636853728338184760
ទៅកាន់ទំព័រ៖