ព្រះត្រៃបិដក ភាគ ៤៣

​បដិបទា​វគ្គ​ ​ទី២​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​(​ការ​ប្រតិប័ទ​)​ ​នេះ​ ​មាន៤​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​១​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​ឆាប់​ ​១​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​១​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ក៏​ឆាប់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​មាន៤យ៉ាងនេះ​ឯង​។​
 ​[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន​ ​៤​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​ ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​១​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​ឆាប់​ ​១​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​១​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ក៏​ឆាប់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បើ​តាម​ប្រក្រតី​ ​ជា​អ្នកមាន​រាគៈ​ក្លៀវក្លា​ ​តែង​ទទួល​ទុក្ខទោមនស្ស​ ​ដែល​កើតអំពី​រាគៈ​រឿយ​ ​ៗ​ ​បើ​តាម​ប្រក្រតី​ ​ជា​អ្នកមាន​ទោសៈ​ក្លៀវក្លា​ ​តែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​កើតអំពី​ទោ​សៈ​រឿយ​ៗ​ ​បើ​តាម​ប្រក្រតី​ ​ជា​អ្នកមាន​មោហៈ​ក្លៀវក្លា​ ​តែង​ទទួល​ទុក្ខទោមនស្ស​ ​ដែល​កើតអំពី​មោហៈ​រឿយ​ៗ​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636853692648533429
ទៅកាន់ទំព័រ៖