ព្រះត្រៃបិដក ភាគ ៤៣
មិនពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញនូវរូប ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងរូបខ្លះ មិនពិចារណាឃើញនូវវេទនា ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានវេទនាខ្លះ មិនពិចារណាឃើញនូវវេទនា ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវេទនាខ្លះ មិនពិចារណាឃើញនូវសញ្ញា ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានសញ្ញាខ្លះ មិនពិចារណាឃើញនូវសញ្ញា ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងសញ្ញាខ្លះ មិនពិចារណាឃើញនូវពួកសង្ខារ ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានសង្ខារខ្លះ មិនពិចារណាឃើញនូវពួកសង្ខារ ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងពួកសង្ខារខ្លះ មិនពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនពិចារណាឃើញនូវវិញ្ញាណ ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរលោរលាំ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុតបត តើដូចម្ដេច។
ID: 636853728563037621
ទៅកាន់ទំព័រ៖