ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជេរតប ចំពោះបុគ្គលដែលជេរ ខឹងតបចំពោះបុគ្គលដែលខឹង ឈ្លោះតប ចំពោះបុគ្គលដែលឈ្លោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកតបត ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនតបត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជេរតប ចំពោះបុគ្គលដែលជេរ មិនខឹងតប ចំពោះបុគ្គលដែលខឹង មិនឈ្លោះតប ចំពោះបុគ្គលដែលឈ្លោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនតបត ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរបិញរបុញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្ដីប្រកាន់ថា អាត្មាអញមានដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀងដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការ ដទៃដូច្នេះ ក៏រមែងមាន
ID: 636853740231725032
ទៅកាន់ទំព័រ៖