ព្រះត្រៃបិដក ភាគ ៤៣

​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ខ្លះ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​នេះ​ ​ដូច្នេះ​ខ្លះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ ​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​យ៉ាងនេះ​ខ្លះ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​ដទៃ​ខ្លះ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​ ​ដោយ​ប្រការ​នេះ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​យ៉ាងនេះ​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​ ​ដោយ​ប្រការ​ដទៃ​ដូច្នេះ​ ​ក៏​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​របិញរបុញ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​របិញរបុញ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មិន​មាន​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​មាន​ដូច្នេះ​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​នេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​មាន​យ៉ាងនេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​ ​ដោយ​ប្រការ​ដទៃ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​សូន្យ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​នេះ​ដូច្នេះ​ ​ក៏​មិន​មាន
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636853740502820537
ទៅកាន់ទំព័រ៖