ព្រះត្រៃបិដក ភាគ ៤៣

​សេចក្តី​ប្រកាន់​ថា​ ​សូមឲ្យ​ ​អាត្មាអញ​មាន​ ​យ៉ាងនេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​យ៉ាងនេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​ដទៃ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ខ្លះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​នេះ​ដូច្នេះ​ខ្លះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​ដទៃ​ខ្លះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​ ​នឹង​មាន​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​ ​នឹង​មាន​ដោយ​ប្រការ​នេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​ ​យ៉ាងនេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​ ​ដោយ​ប្រការ​ដទៃ​ដូច្នេះ​ ​ក៏​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​របិញរបុញ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឆុរឆេះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​មាន​ ​ដោយ​ខន្ធ​នេះ​ដូច្នេះ​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​នេះ​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​មាន​យ៉ាងនេះ​ ​ដោយ​ខន្ធ​នេះ​ដូច្នេះ​ ​ក៏​រមែង​មាន​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636853740708902325
ទៅកាន់ទំព័រ៖