ព្រះត្រៃបិដក ភាគ ៤៣
សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយ ប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឆុរឆេះ ដោយ ប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឆុរឆេះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានសេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ សេចក្ដី ប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន
ID: 636853741082683704
ទៅកាន់ទំព័រ៖