ព្រះត្រៃបិដក ភាគ ៤៣

​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​នេះ​ខ្លះ​ ​ដោយ​ខន្ធ​នេះ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​យ៉ាងនេះ​ខ្លះ​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​សូមឲ្យ​អាត្មាអញ​មាន​ ​ដោយ​ប្រការ​ដទៃ​ខ្លះ​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​ ​នឹង​មាន​ ​ដោយ​ប្រការ​នេះ​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​នឹង​មាន​យ៉ាងនេះ​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​ ​សេចក្ដី​ប្រកាន់​ថា​ ​អាត្មាអញ​ ​នឹង​មាន​ ​ដោយ​ប្រការ​ដទៃ​ ​ដោយ​ខន្ធ​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ឆុរឆេះ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​សញ្ជប់សញ្ជឹង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អស្មិមានះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនបាន​លះបង់​ ​ទាំង​មិនបាន​ផ្ដាច់​ផិ្ដល​ឫសគល់​ ​មិន​ធ្វើ​ទី​កើត​ ​ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ​មិន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​ជា​អស្មិមានះ​ ​មិនមែន​ជា​មិន​មានកំណើត​តទៅទៀត​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​សញ្ជប់សញ្ជឹង​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​សញ្ជប់សញ្ជឹង​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636853741248013160
ទៅកាន់ទំព័រ៖