ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ បានលះបង់ ទាំងបានផ្ដាច់ផ្ដិលឫសគល់ ធ្វើទីកើតដូចជាទីកើតនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាពជាអស្មិមានះ មិនមានកំណើតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនសញ្ជប់សញ្ជឹង ដោយប្រការយ៉ាងនេះឯង។
ចប់ មហាវគ្គ ទី៥។
ចប់ បណ្ណាសក ទី៤។
ឧទ្ទាននៃមហាវគ្គនោះគឺ
និយាយអំពីអានិសង្សនៃធម៌ ដែលបានបញ្ជូនចិត្តស្ដាប់ ១ អំពីហេតុ ៤យ៉ាង ១ អំពីភទ្ទិយលិច្ឆវី ១ អំពីកោឡិយបុត្ត ក្នុងនិគមឈ្មោះសាបុគិយ ១ អំពីវប្បសក្យៈ ១ អំពីសាឡ្ហលិច្ឆវី ១ អំពីមល្លិកាទេវី ១ អំពីបុគ្គលអ្នកព្យាយាមដុតកំដៅនូវខ្លួន ១ អំពីតណ្ហា ១ អំពីសេចក្ដីស្រឡាញ់ ១ រួមជា ១០ ប្រការ។
ID: 636853741494027231
ទៅកាន់ទំព័រ៖