ព្រះត្រៃបិដក ភាគ ៤៣
បណ្ណាសកាសង្គហិតវគ្គ
សប្បុរិសវគ្គ ទី១
[៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែង ជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែង ជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ ចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្ដាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និយាយពាក្យកុហក ផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ក្រៃលែងជាអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង
ID: 636853741703409207
ទៅកាន់ទំព័រ៖