ព្រះត្រៃបិដក ភាគ ៤៣

​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ផង​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ផង​ ​និយាយ​កុហក​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​និយាយ​កុហក​ផង​ ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​ក្រៃលែង​ជាង​ ​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​វៀរចាក​ការ​និយាយ​កុហក​ ​វៀរចាក​ការ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ក្រៃលែង​ ​ជាង​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​សម្លាប់សត្វ​ផង​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636853741877249150
ទៅកាន់ទំព័រ៖